ខេត្តកែបនាថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប។
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប លោកអនុប្រធានមន្ទីរ និងមន្រ្តីជំនាញទាំងអស់ បានចូលរួ្មមកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយច្បាប់ស្ដីពីលទ្ធកម្មសាធារណៈនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
នឹងលទ្ធកម្មសាធារណៈថ្មីចំនួន៣ តាមប្រព័ន្ធអនឡាញ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
សិក្ខាសាលានេះរៀបចំផ្ទាល់នៅ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត
ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន លទ្ធកម្មសាធារណៈ
អមដោយថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្ត្រីជំនាញ។
សិក្ខាសាលានេះមានការចូលរួមពីតំណាងគណៈកម្មាធិការលទ្ធកម្ម
អង្គភាពលទ្ធកម្ម នៃក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល
រដ្ឋបាលរាជធានីខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ព្រម ទាំងក្រុមលទ្ធកម្មនៃអង្គភាពថវិកាដែលជាមន្ទីរជំនាញ
សរុបប្រមាណជាង ១.៤០០ នាក់ តាមប្រព័ន្ធអនឡាញ Zoom ។